
២០១៨ គឺជាឆ្នាំដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកត្តានៃកំណើន និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនេះ គឺជាកត្តាជំរុញឱ្យមានការអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយស្ថេរភាព និងនិរន្តរភាពដែលឆ្លុះបញ្ចាំងពីកំណើនទំហំ និងវិសាលភាពប្រតិបត្តិការរបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។
ស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាឆ្នាំ ២០១៨មានការកើនឡើងជាខ្លាំង ដោយស្ថាប័នមានចំនួន៖
- ធនាគារពាណិជ្ជកម្មមានចំនួន ៤៣ធនាគារ
- ធនាគារឯកទេស ១៤ធនាគារ
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MDIs + MFIs) ៨១គ្រឹះស្ថាន
- គ្រឹះស្ថានឥណទានជនបទ ២៧៣គ្រឹះស្ថាន
- គ្រឹះស្ថានផ្សេងទៀតជិត ៣០០០គ្រឹះស្ថាន ដែលក្នុងនោះ បញ្ជរប្តូរប្រាក់មានចំនួនជាង ២៥០០កន្លែង។
ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ២២.៥% ស្មើនឹង ១៦៧,៣ ពាន់ពាន់លានរៀល ដែលក្នុងនោះ ឥណទានមានកំណើន ២៤% ស្មើនឹង ៨៤,៧ ពាន់ពាន់លានរៀល។
ចំនួនគណនីដាក់ប្រាក់បានកើនឡើងដល់ ៦,៣ លានគណនី រីឯចំនួនគណនីអ្នកខ្ចីបានកើនឡើងដល់ ២,៨ លានគណនី។
ទន្ទឹមនឹងនេះ ការប្រើប្រាស់កាតជំនួសសាច់ប្រាក់ សេវាផ្ទេរប្រាក់ និងទូទាត់តាមអេឡិចត្រូនិកត្រូវបានផ្តល់ជូនយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៨។
ប្រភព៖ ធនាគារជាតិនៃកម្ពុជា
Annual Supervision Report 2018
#CiC #CambodiaInvestorClub #BankingAndFinance #Cambodia